Khonnect

លក្ខខ័ណ្ណ និង បទបញ្ញត្តិ

សេវាកម្មដែលបានផ្តល់តាមគេហទំព័រ Khonnect.com អាចប្រើប្រាស់បានសម្រាប់អ្នកទិញ ឬអ្នកប្រើប្រាស់ផ្សេងទៀត ដូចជាអ្នកលក់។ ការចូលទៅក្នុង និង ការប្រើប្រាស់អត្ថបទ និង សេវាកម្មដែលបានផ្តល់តាមរយៈគេហទំព័រនេះ ជាកម្មវត្ថុនៃបញ្ញត្តិ និងលក្ខខណ្ឌ (បទបញ្ញត្តិ និងលក្ខខណ្ឌ និង សេចក្តីថ្លែងការណ៍ឯកជន ដែលបានចែងខាងក្រោម (“​សេចក្តីថ្លែងការជាឯកជន”)។ ក្នុងការបន្តប្រើប្រាស់គេហទំព័រនេះ អ្នកទទួលស្គាល់ថាអ្នកបានអាន និងយល់ពីបញ្ញត្តិ និងលក្ខខណ្ឌ​ និងសេចក្តីថ្លែងការជាឯកជន ហើយអ្នកបានយល់ព្រម អនុវត្តនូវបញ្ញត្តិដែលមានទាំងអស់។

ធ្វើបច្ចុប្បន្នភាពចុងក្រោយ ថ្ងៃទី ០៣ តុលា ២០២៣

លក្ខខណ្ឌ និងបទបញ្ញត្តិ

១. និយមន័យ

នៅក្នុងបញ្ញត្តិ និងលក្ខខណ្ឌ​នេះ បទបញ្ញត្តិខាងក្រោមត្រូវមានអត្ថន័យដូចបានបញ្ជាក់ខាងក្រោម លើកលែងតែតម្រូវដោយបរិបទផ្សេងពីនេះ៖

  • អ្នកលក់ ​មានន័យថា អ្នកប្រើប្រាស់ដែលដាក់ការផ្សាយពាណិជ្ជកម្មផ្តល់ជូននូវផលិតផល សេវាកម្ម ឬទំនិញសម្រាប់លក់ក្នុងគេហទំព័រនេះ
  • អ្នកទិញ ​​មានន័យថា អ្នកប្រើប្រាស់ដែលស្វែងរកផលិតផល សេវាកម្ម ឬទំនិញដែលផ្តល់ឲ្យដោយអ្នកលក់ក្នុងគេហទំព័រនេះ
  • Khonnect.com មានន័យថា ជាពាណិជ្ជនាមរបស់ក្រុមហ៊ុន ក្រមា & Associates។
  • គេហទំព័រ ​​មានន័យថា គេហទំព័រទាំងឡាយណា ឬកម្មវិធីទូរស័ព្ទដែលជាកម្មសិទ្ធិ ឬបើកដំណើរការដោយក្រុមហ៊ុន Krawma Company Limited និងសាខា/បុត្រសម្ព័ន្ធរបស់ខ្លួន។

ពាក្យ “អ្នក” “អ្នកប្រើប្រាស់” និង “(រាល់) អ្នកប្រើប្រាស់”​ សំដៅទៅលើ បុគ្គល និង/ឬ អង្គភាពដែលចូល និង/ឬប្រើប្រាស់គេហទំព័រនេះនៅគ្រប់ពេលក្នុងហេតុផល ឬគោលបំណងណាមួយ។

២. ការប្រើប្រាស់គេហទំព័រ

២.១ ការប្រើប្រាស់ជាក់លាក់-អ្នកទិញ

២.២ អ្នកទិញយល់ព្រមថាពួកគេនឹងប្រើប្រាស់គេហទំព័រនេះ ក្នុងគោលបំណងស្របច្បាប់ និងស្វែងរកផលិតផល សេវាកម្ម និងទំនិញ។

២.៣ អ្នកទិញយល់ព្រម​ និងទទួលស្គាល់ថាពួកគេនឹង​បង្ហាញទិន្នន័យផ្ទាល់ខ្លួន​ ហើយនឹងព៌ត័មានផ្សេងទៀតទាំងអស់ទៅអ្នកលក់ និង/ឬ ឆន្ទៈផ្ទាល់ខ្លួនរបស់ Khonnect.com នៅពេលដែលពួកគេសាកសួរអំពីផលិតផល សេវាកម្ម ឬទំនិញដែលមានដាក់បង្ហាញក្នុង ឬតាម រយៈគេហទំព័រ និង/ឬ នៅពេលដែលអ្នកទិញប្រើប្រាស់គេហទំព័រនេះក្នុង គោលបំណងដាក់ស្នើ បញ្ចូល ឬដាក់បង្ហាញព័ត៌មាន និងទិន្នន័យរបស់ពួកគេក្នុងគេហទំព័រនេះ ក្នុងការឆ្លើយតបនឹងការផ្សព្វផ្សាយដែលត្រូវបានដាក់បង្ហាញដោយអ្នកលក់។ តាមរយៈការដាក់ ការបញ្ចូល ឬ​ដាក់បង្ហាញព័ត៌មាន និងទិន្នន័យរបស់ពួកគេនៅក្នុងគេហទំព័រនេះ អ្នកទិញផ្តល់សិទ្ធិទៅឲ្យ Khonnect.com ធ្វើការរក្សាទុកនូវព៌ត័មាន ឬ​ទិន្នន័យរបស់ពួកគេនៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់ Khonnect.com “ប្រព័ន្ធគ្រប់គ្រងទិន្នន័យ” ។ អ្នកទិញអាចផ្ញើព៌ត័មាន ឬ​ទិន្នន័យរបស់ពួកគេដោយផ្ទាល់ទៅអ្នកលក់ណាម្នាក់ដែលធ្វើការផ្សព្វផ្សាយក្នុង ឬតាមរយៈគេហទំព័រនេះ។ ជាជម្រើស អ្នកទិញអាចធ្វើការផ្ញើព័ត៌មាន ឬទិន្នន័យរបស់ពួកគេទៅ Khonnect.com តាមរយៈគេហទំព័រនេះ ឆ្លើយតបទៅនឹងការផ្សព្វផ្សាយនេះ។ នៅក្នុងករណីបែបនេះ ព័ត៌មាន ឬ​ទិន្នន័យរបស់អ្នកទិញនឹងស្ថិតនៅមានសកម្មភាពក្នុងគេហទំព័រនេះ និងត្រូវបានរក្សាទុកនៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យដែលជាហានិភ័យផ្ទាល់ខ្លួនរបស់ពួកគេ លើកលែងតែ និង​រហូតដល់ពួកគេជ្រើសរើសលុបចោលព័ត៌មាន​ ឬទិន្នន័យរបស់ពួកគេ។ អ្នកទិញទទួលស្គាល់ ​និងយល់ព្រមថាព័ត៌មាន ឬទិន្នន័យរបស់ពួកគេអាចត្រូវបានចូលទៅមើលដោយអ្នកលក់ ដែលជាអ្នកប្រើប្រាស់សេវាកម្មរបស់ Khonnect.com ដើម្បីឆ្លើយតបទៅនឹងការសាកសួរអំពីផលិតផល សេវាកម្ម ឬទំនិញ។ Khonnect.com ក៏រក្សាសិទ្ធិបដិសេធ ឬកែសម្រួលផ្នែកខ្លះៗ នៃព័ត៌មាន ឬ​ទិន្នន័យរបស់អ្នកទិញឲ្យមានភាពត្រឹមត្រូវ និងលុបទិន្នន័យផ្ទាល់ខ្លួន ដែល Khonnect.com យល់ឃើញថាមិនត្រឹមត្រូវ មិនពិត ខុសច្បាប់ល្មើសច្បាប់ ឬដែលរំលោភទៅលើកម្មសិទ្ធិបញ្ញា ឬឈ្លានពានលើការសំងាត់របស់បុគ្គលផ្សេងទៀត។

២.៤ Khonnect.com នឹងមិនផ្តល់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកទិញទៅឲ្យអ្នកលក់ណាម្នាក់ ដោយគ្មានការអនុញ្ញាតពីអ្នកទិញទេ លើកលែងតែជាកាតព្វកិច្ចក្នុងច្បាប់និង បទបញ្ញត្តិដែលត្រូវអនុវត្ត។ អ្នកទិញទទួលស្គាល់​ និងយល់ព្រមថា ប្រសិនបើពួកគេអនុញ្ញាត Khonnect.com នឹងបង្ហាញព័ត៌មាន ឬទិន្នន័យរបស់ពួកគេទៅអ្នកលក់ ក្នុងគោលបំណងជួយអ្នកលក់ឆ្លើយតបទៅនឹងការសាកសួររបស់អ្នកទិញ ទាក់ទងនឹងផលិតផល សេវាកម្ម ឬទំនិញ។ អ្នកទិញយល់ព្រមថា Khonnect.com និងសាខាក្រុមហ៊ុនរបស់ខ្លួនអាចប្រើទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេ (ដោយគ្មានការឈ្មោះ អាសយដ្ឋាន និង ព៌ត័មានអត្តសញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេ) ចំពោះគោលបំណងផ្នែកទីផ្សារដែលអាចបង្ហាញផ្ទាល់ទៅដល់អ្នកលក់ដែលមានសក្តានុពល ភ្នាក់ងាររបស់ពួកគេ ឬអ្នកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ។

២.៥ ទោះបីជា Khonnect.com ត្រូវព្យាយាមប្រហេតុផលដើម្បីដាក់កម្រិតលើការចូលទៅក្នុងកម្មវិធីគ្រប់គ្រងទិន្នន័យ ចំពោះអ្នកលក់ និង បុគ្គលិករបស់ Khonnect.com តែប៉ុណ្ណោះ​ តែមិនធានាថាភាគីដទៃមិនអាចចូលទៅកាន់ប្រព័ន្ធគ្រប់គ្រងទិន្នន័យនោះទេ ដោយគ្មានការយល់ព្រមរបស់ Khonnect.com។ អ្នកទិញ បានទទួលស្គាល់ថា អ្នកលក់ និងភាគីដទៃទៀតដែលចូលទៅប្រព័ន្ធគ្រប់គ្រងទិន្នន័យ អាចត្រូវបានរក្សាទុកច្បាប់ចម្លងនៃព័ត៌មាន ឬទិន្នន័យរបស់អ្នកទិញ។ Khonnect.com មិនទទួលខុសត្រូវលើការរក្សាទុក​ ប្រើប្រាស់ ឬ​ ភាពជាឯកជនរបស់ព័ត៌មាន ឬទិន្នន័យដែលកើតមានឡើងទាំងនេះ ឬសម្រាប់ប្រើប្រាស់ ឬ​ ភាពជាឯកជននៃព័ត៌មាន ឬទិន្នន័យដោយភាគីទាំងនេះទេ ក្នុងអំឡុងពេលដែលព័ត៌មាន ឬទិន្នន័យនៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ​។ អ្នកទិញបានយល់ព្រមថា ទិន្នន័យ ព៌ត័មាន ឬខ្លឹមសាររបស់ខ្លួនដែលបានឲ្យទៅអ្នកលក់ ឬអ្នកប្រើប្រាស់ផ្សេងទៀត ឬបានដាក់ស្នើទៅក្នុង ឬតាមរយៈ គេហទំព័រនេះ ត្រូវបានផ្តល់ឲ្យដោយជាហានិភ័យផ្ទាល់ខ្លួនទាំងស្រុង។

២.៦ ការប្រើប្រាស់ជាក់លាក់-អ្នកលក់

អ្នកលក់យល់ និងយល់ស្របថា គេហទំព័រ និងសេវាកម្មរបស់ខ្លួនអាចប្រើប្រាស់បានតែដោយបុគ្គលដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅប៉ុណ្ណោះ។ ការប្រើប្រាស់សេវាកម្មរបស់ Khonnect.com ដោយផ្ទាល់ ឬដោយប្រយោល ទាំងមូល ឬមួយផ្នែក ដោយ ឬក្នុងនាមបុគ្គលដែលមានអាយុក្រោម ១៨ ឆ្នាំ សម្រាប់ហេតុផលណាមួយក៏ដោយ នឹងត្រូវចាត់ទុកថាជាការរំលោភបំពានលើលក្ខខ័ណ្ណ និងបទបញ្ញត្តិរបស់ Khonnect.com។

[សម្រេចចិត្ត] ខ្លឹមសារដើមទាក់ទងការជ្រើសរើសអនីតិជន ត្រូវបានប្តូរជាតម្រូវការប្រើប្រាស់អាយុ ១៨ ឆ្នាំឡើងទៅ — សូមបញ្ជាក់ជាមួយទីប្រឹក្សាច្បាប់។

២.៧ អ្នកលក់យល់ព្រមថា ខ្លួនប្រើប្រាស់គេហទំព័រនេះក្នុងគោលបំណងស្របច្បាប់ និងបង្កើនការលក់ និង​សកម្មភាពផ្នែកទីផ្សារតែប៉ុណ្ណោះ។

២.៨ ក្នុងករណីមានការគិតកម្រៃសេវា នៅពេលធ្វើការទូទាត់កម្រៃសេវាឲ្យទៅគេហទំព័រ Khonnect.com អ្នកលក់មានសិទ្ធិប្រើប្រាស់គេហទំព័រនេះ ដើម្បីផ្សព្វផ្សាយពីផលិតផល សេវាកម្ម និងទំនិញ​​​​​​​​​​​​​​សម្រាប់រយៈពេលដែលបានកំណត់ទុកជាមុន។ ​យោងតាមលក្ខខណ្ឌ ឬតម្រូវការពីពេលមួយទៅពេលមួយ ដែលចែងដោយ Khonnect.com ទាក់ទងនឹងដំណើរការចូលទៅកាន់ព័ត៌មាន ឬ​ទិន្នន័យរបស់អ្នកទិញ អ្នកលក់មានសិទ្ធិចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ប៉ុន្តែយល់ព្រមថារាល់ព័ត៌មាន និង​ទិន្នន័យដែលទទួលបានជាលទ្ធផលនៃការចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យត្រូវប្រើប្រាស់ សម្រាប់គោលបំណងតែម្យ៉ាងក្នុងការឆ្លើយតបទៅនឹងការសាកសួរអំពីផលិតផល សេវាកម្ម និងទំនិញ ហើយព៌ត័មាន និងទិន្នន័យទាំងនេះមិនត្រូវបានបង្ហាញជាទៅភាគីផ្សេងទៀត ដោយគ្មានការយល់ព្រមជាមុនពីអ្នកអ្នកទិញឡើយ។

[សម្រេចចិត្ត] កម្រៃសេវាធ្វើឲ្យមានលក្ខខណ្ឌ («ក្នុងករណីមានការគិតកម្រៃសេវា») — បញ្ជាក់ថាតើ Khonnect.com គិតកម្រៃនៅពេលចាប់ផ្តើម។

២.៩ អ្នកលក់ត្រូវទទួលខុសត្រូវតែឯង ចំពោះមាតិកា និងខ្លឹមសារដែលមាននៅក្នុងការផ្សាយពាណិជ្ជកម្ម​ និង/ឬទំព័របណ្តាញ ដែលបានដាក់បង្ហាញនៅក្នុងគេហទំព័រ។ Khonnect.com រក្សាសិទ្ធិដើម្បីផ្លាស់ប្តូរ ឬកែប្រែ ​ឬ​ការតម្រូវឲ្យដកចេញ ឬការធ្វើវិសោធនកម្មទៅលើការផ្សាយពាណិជ្ជកម្មតាមការមើលឃើញថាសមរម្យ​ ឬបញ្ចប់ ឬផ្អាកការចូល និងប្រើប្រាស់ គេហទំព័រនេះរបស់អ្នកលក់ និង/ឬ​សេវាកម្មដែលបានផ្តល់ឲ្យក្នុង ឬតាមរយៈគេហទំព័រតាមឆន្ទានុសិទ្ធិរបស់ Khonnect.com ដោយគ្មានសំណង ​ឬគ្មានសងត្រឡប់វិញទៅអ្នកលក់ទេ។

២.១០ Khonnect.com ក៏រក្សាសិទ្ធិដើម្បីផ្លាស់ប្តូរកម្រៃសេវា ឬចាត់ចែងគិតថ្លៃសេវាជាថ្មី ពីពេលមួយទៅពេលមួយ តាមការយល់ឃើញថាសមស្រប។​​ ក្នុងករណី អ្នកលក់ខកខានក្នុងការបង់ប្រាក់កម្រៃសេវា ឬតម្លៃទៅ Khonnect.com, Khonnect.com រក្សាសិទ្ធិផ្អាក ឬបញ្ចប់ទំព័ររបស់អ្នកលក់ និង/ឬការផ្សព្វផ្សាយពាណិជ្ជកម្ម និង/ឬសិទ្ធិចូលទៅកាន់ប្រព័ន្ធគ្រប់គ្រងទិន្នន័យ ដោយគ្មានភាពលំអៀងទៅលើសិទ្ធិ និងមធ្យោបាយ ផ្សេងៗដែលមានក្នុង Khonnect.com

[សម្រេចចិត្ត] ការសន្មតកម្រៃសេវាដូចនឹងចំណុច ២.៨ — ដកចេញ ឬកំណត់ច្បាស់នៅពេលសម្រេចតម្លៃ។

២.១១ ការប្រើប្រាស់ដែលត្រូវបានហាមឃាត់- អ្នកប្រើប្រាស់

២.១២ យល់ព្រមថា៖

  • អ្នកប្រើប្រាស់មិនត្រូវដាក់ស្នើព័ត៌មាន ឬទិន្នន័យមិនពេញលេញ មិនពិត ឬ​​មិនត្រឹមត្រូវនៅក្នុងគេហទំព័រនេះទេ។
  • រាល់ទំនាក់ទំនង ឬការប្រើប្រាស់គេហទំព័រនេះក្នុងគោលបំណងផ្សេងក្រៅពីគោលបំណងនៃការលក់ និងទីផ្សារពិតប្រាកដ រួមបញ្ចូលទាំងតែមិនកំណត់ដល់យុទ្ធនាការនយោបាយ ឬការរៃអង្គាសការបរិច្ចាគ ឬអាជីវកម្មក្នុងហេតុផលណាមួយ ត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹង។
  • អ្នកប្រើប្រាស់មិនត្រូវប្រើប្រាស់គេហទំព័រនេះ ក្នុងលក្ខណៈដែលរំលោភទៅលើសិទ្ធិកម្មសិទ្ធិបញ្ញា ឬ​សិទ្ធិលើកម្មសិទ្ធិផ្សេងទៀតឡើយ។
  • អ្នកប្រើប្រាស់ទាំងអស់ត្រូវបានហាមឃាត់ ក្នុងការរំលោភបំពាន ឬប៉ុនប៉ងរំលោភបំពានទៅលើសន្តិសុខសុវត្ថិភាពរបស់គេហទំព័រនេះ រួមបញ្ចូលទាំងតែមិនកំណត់ដល់ ការចូលទៅក្នុងទិន្នន័យដោយគ្មានចេតនា ឬចូលទៅកាន់ប្រព័ន្ធផ្ទុកទិន្នន័យ ឬ​​គណនី​ដែលពួកគេគ្មានសិទ្ធិចូលទៅកាន់ ប៉ុនប៉ងពិនិត្យមើល ស្កេន ឬសាកល្បងទៅលើភាពចន្លោះប្រហោងរបស់ប្រព័ន្ធ ឬ បណ្តាញ ឬប៉ុនប៉ងធ្វើឲ្យលេចធ្លាយឬការផ្ទៀងផ្ទាត់លើភាពត្រឹមត្រូវដោយគ្មានការអនុញ្ញាតត្រឹមត្រូវ ប៉ុនប៉ងជ្រៀតជ្រែកសេវាកម្មរបស់អ្នកប្រើប្រាស់ណាម្នាក់ បង្ហាញ ឬដាក់តាមបណ្តាញ ឬផ្ញើអ៊ីម៉ែលរំខាន ​រួមទាំងការផ្សព្វផ្សាយនិង/ឬការផ្សាយពាណិជ្ជកម្មដែលបង្ខូចកេរ្តិ៍ឈ្មោះ ចំពោះផលិតផល ឬ សេវាកម្ម។
  • អ្នកប្រើប្រាស់មិនត្រូវបញ្ចូល ដាក់បង្ហាញ បោះពុម្ព បញ្ជូន ចែកចាយ ផ្សាយ ឬរក្សាទុកខ្លឹមសារតាមវិធីណាក៏ដោយដែលពាក់ព័ន្ធនឹង គេហទំព័រ (១) ដែលរំលោភលើច្បាប់ ឬបទបញ្ញត្តិជាធរមាន (២) នៅក្នុងលក្ខណៈណាមួយដែលរំលោភលើសិទ្ធិថតចម្លង ​ ​​ ពាណិជ្ជសញ្ញា ការសម្ងាត់ពាណិជ្ជកម្ម ឬកម្មសិទ្ធិបញ្ញា ឬសិទ្ធិលើកម្មសិទ្ធិរបស់អ្នកដទៃ ឬ រំលោភលើភាពជាឯកជន ឬសាធារណៈ ឬ សិទ្ធិឯកជនផ្សេងទៀតរបស់អ្នកដទៃ (៣) បង្កគ្រោះថ្នាក់ បរិហារកេរ្តិ៍ បង្ខូចកេរ្តិ៍ឈ្មោះ អាសអាភាស ការរើសអើង ការយាយី ការគំរាមកំហែង ការរំលោភបំពាន ការស្អប់ខ្ពើម ប្រកាន់ជាតិសាសន៍ ការប្រមាថ ភាពមិនពិត ភាពមិនស្របច្បាប់ មិនត្រឹមត្រូវ ឬមិនអញ្ចឹងទេការប្រព្រឹត្តខុស ឬការជំទាស់ (៤)នៅក្នុងលក្ខណៈណាមួយដែលបង្កភាពចលាចលនៅក្នុងនយោបាយ សាសនា ​​​​​​​​សន្តិសុខជាតិ ឬស្ថេរភាពប្រទេសកម្ពុជា ឬ (៥) ដែលមានផ្ទុកមេរោគ ឯកសារដែលខូច ឬ ខ្លឹមសារផ្សេងទៀតដែលអាចរំខាន ខូចខាត ឬដាក់កំរិតនិងប្រតិបត្តិការក្នុងគេហទំព័រ សេវាកម្មដែលផ្តល់ឲ្យក្នុងគេហទំព័រ ឬកម្មវិធីផ្នែកទន់ ឬ ផ្នែករឹងរបស់កុំព្យូទ័រ ឬឧបករណ៍ទូរគមនាគមន៍។
  • អ្នកប្រើប្រាស់ទាំងអស់ត្រូវបានហាមឃាត់ ​ក្នុងការ ចាប់យករូបភាព ការរុករកទិន្នន័យ ដោយមនុស្សយន្ត ឬការប្រមូលផ្តុំទិន្នន័យដែលប្រហាក់ប្រហែលដើម្បីទាញយកទិន្នន័យនៅក្នុងគេហទំព័រដើម្បីបង្កើត ថែរក្សា ធ្វើទំនើបកម្ម ឬការបង្កើតព័ត៌មានឡើងវិញដែលមាននៅក្នុងគេហទំព័ររបស់ពួកយើង ក្នុងគេហទំព័រផ្ទាល់ខ្លួនរបស់អ្នក ឬនៅកន្លែងបោះពុម្ពផ្សាយផ្សេងទៀត លើកលែងតែមានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុន។

៣. សិទ្ធិកម្មសិទ្ធិបញ្ញា

រាល់មាតិការបស់គេហទំព័រនេះ រួមទាំងដោយគ្មានការកម្រិតពីព័ត៌មាន សារ រូបភាព គំនូរព្រាង ការរចនា HTML និងខ្លឹមសារដែលមានកម្មសិទ្ធិដទៃទៀតនៅក្នុងគេហទំព័រនេះ (រួមគ្នាហៅថា “មាតិកា”) គឺជាកម្មសិទ្ធិបញ្ញារបស់ Khonnect.com ឬអ្នកផ្តល់អាជ្ញាប័ណ្ណរបស់ខ្លួនដទៃទៀត ហើយត្រូវបានការពារដោយសិទ្ធិចម្លង ពាណិជ្ជសញ្ញា ប្រកាសនីយប័ត្រតក្កកម្ម និងច្បាប់កម្មសិទ្ធិបញ្ញាផ្សេងទៀត។ លើកលែងតែមានការចែងផ្សេងពីនេះនៅក្នុងវាក្យខណ្ឌនេះ អ្នកប្រើប្រាស់មិនត្រូវផ្គត់ផ្គង់ ជួយ ឬសម្រួលដល់តតិយជនដើម្បីចម្លង ផលិតឡើងវិញ បញ្ជូន បោះពុម្ព ផ្សាយ ចែកចាយ ចែកចាយឡើងវិញ ផ្សព្វផ្សាយ សាយភាយ រក្សាទុក (នៅក្នុងកម្រិតមធ្យមណាមួយ) បង្ហាញ កែប្រែ លក់ ឬផ្ទេរ ឬចូលរួមនៅក្នុងការលក់ ឬផ្ទេរ ឬឲ្យលក់ បង្កើតការងារដែលចម្លងពី ឬក្នុងវិធីទាញយកមាតិកាណាមួយ ទោះបីជាទាំងមូល ឬដោយផ្នែក។ អ្នកប្រើប្រាស់អាចទាញយក ឬចម្លងមាតិកានេះតែម្នាក់ឯងសម្រាប់ការប្រើប្រាស់ដែលមិនមែនជាលក្ខណៈពាណិជ្ជកម្ម តែក្នុងលក្ខណៈផ្ទាល់ខ្លួន និង/ឬអ្នកប្រើប្រាស់ដែលត្រូវបានអនុញ្ញាតនៅក្នុងបញ្ញត្តិ​ និងលក្ខខណ្ឌនេះ។

Khonnect.com រក្សាសិទ្ធិរបស់ខ្លួនក្នុងការអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញាទាំងអស់របស់ខ្លួន ឬសិទ្ធិកម្មសិទ្ធិនៅក្នុងមាតិកា រួមទាំងដោយគ្មានការកម្រិតប្រឆាំងនឹងការប្រើប្រាស់មាតិកាណាមួយ ដែលមិនត្រូវបានអនុញ្ញាតក្នុងបញ្ញត្តិ និងលក្ខខណ្ឌនេះ។

៤. ការទទួលខុសត្រូវ

Khonnect.com រក្សាសិទ្ធិក្នុងការគ្រប់គ្រងគេហទំព័រនេះ និងមាតិការបស់ខ្លួនគ្រប់ពេលវេលា ប៉ុន្តែមិនមែនជាកាតព្វកិច្ចដែលត្រូវឲ្យធ្វើដូច្នេះទេ។Khonnect.com មិនទទួលខុសត្រូវរាល់ខ្លឹមណាមួយក្នុងគេហទំព័រនេះដែលមិនបានបង្ហាញដោយ Khonnect.com ឬបើមិនដូច្នេះទេដែលត្រូវបានបង្ហាញដោយ Khonnect.com ក្នុងនាមជាអ្នកប្រើប្រាស់។ រាល់អ្នកប្រើប្រាស់ទាំងឡាយបានទទួលស្គាល់ និងយល់ព្រមថាពួកគេទទួលខុសត្រូវសម្រាប់ទម្រង់ មាតិកា និងភាពត្រឹមត្រូវនៃព័ត៌មាន ទិន្នន័យ ការផ្សព្វផ្សាយ ទំព័ររបស់គេហទំព័រ និង/ឬខ្លឹមសារដែលបានដាក់ស្នើដោយពួកគេទៅ Khonnect.com ឬបើមិនដូច្នេះត្រូវបានដាក់បង្ហាញដោយពួកគេក្នុង ឬតាម រយៈគេហទំព័រនេះ។ ដោយគោរពតាមការប្រើប្រាស់គេហទំព័រនេះ Khonnect.com មិនត្រូវបានគេចាត់ទុកថាជាភ្នាក់ងាររបស់ អ្នកលក់ ឬអ្នកទិញឡើយ។ Khonnect.com មិនធានាថាគេហទំព័រនេះដំណើរការដោយគ្មានកំហុស ឬថាគេហទំព័រ និងប្រព័ន្ធផ្ទុកទិន្នន័យមិនមាន មេរោគ ឬផលប៉ះពាល់ដទៃទៀតឡើយ មិនធានាថាកំហុសនានាត្រូវបានកែតម្រូវ មិនធានាថាដំណើរការនៃគេហទំព័រនេះនឹងមិនមានការរំខាន ឬដល់ពេលកំណត់ ឬថាការផ្ទុកទិន្នន័យនឹងមានសុវត្ថិភាព។ ដោយមានការអនុញ្ញាតពេញលេញដោយច្បាប់ Khonnect.com បដិសេធរាល់ការធានាអំពីភាពត្រឹមត្រូវ ការជឿទុកចិត្ត ភាពពេញលេញ ភាពទាន់ពេលវេលា ឬគុណភាពផ្សេងទៀតរបស់គេហទំព័រនេះ និងមាតិកា សេវាកម្ម ផ្នែកទន់(Software) អត្ថបទ រូបភាព​ និងតំណភ្ជាប់ដែលមាននេះ។

៥. ហានិភ័យផ្ទាល់ខ្លួន

រាល់អ្នកប្រើប្រាស់គេហទំព័រនេះ និងគេហទំព័រផ្សេងទៀតដែលចូលតាមរយៈគេហទំព័រនេះ គឺជាហានិភ័យផ្ទាល់ខ្លួន។ Khonnect.com មិនតំណាង ឬធានាការពិត ភាពត្រឹមត្រូវ ឬភាពជឿទុកចិត្តនៃការទាក់ទងដែលបានបង្ហាញដោយអ្នកប្រើប្រាស់ ឬគាំទ្រមតិណាមួយដែលបានបង្ហាញដោយអ្នកប្រើប្រាស់ទេ។ រាល់ការពឹងផ្អែកលើខ្លឹមសារណាមួយដោយអ្នកប្រើប្រាស់ណាម្នាក់ ដែលត្រូវបានបង្ហាញដោយអ្នកប្រើប្រាស់ផ្សេងទៀត ត្រូវចាត់ទុកថាជាហានិភ័យផ្ទាល់ខ្លួន។ Khonnect.com រក្សាសិទ្ធិក្នុងការបណ្តេញចេញអ្នកប្រើប្រាស់ណាម្នាក់ និងការពារការចូលទៅគេហទំព័ររបស់ពួកគេគ្រប់ពេលវេលាសម្រាប់ការរំលោភលើបញ្ញត្តិ និងលក្ខខណ្ឌ ឬរំលោភច្បាប់ និងបទបញ្ញត្តិនានា និងរក្សាសិទ្ធិដកចេញនូវខ្លឹមសារដែលប្រមាថ ខុសច្បាប់ ឆាឆៅ បង្អាក់ ឬមិនសមស្រប តាមសេចក្តីសម្រេចជាឆន្ទានុសិទ្ធិរបស់ Khonnect.com ដោយគ្មានការជូនដំណឹង និង/ឬការយល់ព្រមឡើយ។

៧. សំណង

រាល់អ្នកប្រើប្រាស់យល់ព្រមសង និងមិនបង្កគ្រោះថ្នាក់ដល់ Khonnect.com និងក្រុមហ៊ុនសាខារបស់ខ្លួន មន្ត្រី នាយក បុគ្គលិក ភ្នាក់ងារ ម្ចាស់កម្មសិទ្ធិ ដៃគូ អ្នកតំណាង ម្ចាស់ហ៊ុន អ្នកបម្រើ មេធាវី អ្នកកាន់តំណែងមុន អ្នកស្នងតំណែង និងប្រគល់សិទ្ធិឲ្យ និងប្រឆាំងនឹងការអះអាង បណ្តឹង ការទាមទារ របួស ការខាតបង់ ការខូចខាត តម្លៃ និងចំណាយដែលកើតឡើងពី ឬមានទាក់ទងនឹងការប្រើប្រាស់គេហទំព័រ ឬមាតិការបស់ពួកគេ ឬការរំលោភបំពានលើបញ្ញត្តិ និងលក្ខខណ្ឌ ទៅតាមវិសាលភាពដែលច្បាប់អនុញ្ញាត។

៨. ការបដិសេធ

ចំពោះវិសាលភាពដែលច្បាប់ជាធរមានអនុញ្ញាត Khonnect.com និងក្រុមហ៊ុនសាខារបស់ខ្លួន មន្ត្រី នាយក បុគ្គលិក ឬភ្នាក់ងាររបស់ខ្លួន មិនត្រូវទទួលខុសត្រូវចំពោះព្រឹត្តិការណ៍ណាមួយសម្រាប់ការខូចខាតគ្រប់ប្រភេទដែលបង្កឡើងដោយអ្នកប្រើប្រាស់ណាម្នាក់ ទោះបីដោយចំពោះ ឬមិនចំពោះ កើតឡើងពី ឬទាក់ទងនឹងការប្រើប្រាស់របស់ពួកគេ ឬមិនអាចប្រើប្រាស់គេហទំព័រនេះ និងមាតិការបស់ខ្លួន។

៩. ការដោះស្រាយជាមួយអ្នកលក់

ទំនាក់ទំនង ឬអាជីវកម្មរបស់អ្នកប្រើប្រាស់ដែលទាក់ទងជាមួយអ្នកលក់នៅក្នុង ឬតាមរយៈ គេហទំព័រនេះ រួមបញ្ចូលទាំងការទូទាត់ និងដឹកជញ្ជូនទំនិញ​ ឬសេវាកម្ម និងបញ្ញត្តិ លក្ខខណ្ឌ ការធានា ឬការតំណាងផ្សេងៗ ដែលមានទំនាក់ទំនងនឹងការដោះស្រាយបែបនេះ គឺត្រូវធ្វើឡើងរវាងតែអ្នកប្រើប្រាស់ និងអ្នកលក់តែប៉ុណ្ណោះ។ Khonnect.com មិនទទួលខុសត្រូវចំពោះការបាត់បង់ ឬការខូចខាតគ្រប់ប្រភេទ ឬកើតឡើងដោយសារការដោះស្រាយបែបណាមួយ ឬជាលទ្ធផលដោយសារវត្តមានរបស់អ្នកលក់ក្នុងគេហទំព័រនេះ ឬជាលទ្ធផលនៃភាពត្រឹមត្រូវ ឬការពិតនៃព័ត៌មានណាមួយ ឬទិន្នន័យដែលដាក់បង្ហាញដោយអ្នកលក់។

១០. ការបញ្ចប់

Khonnect.com រក្សាសិទ្ធិគ្រប់ពេលវេលាក្នុងការបញ្ចប់ភ្លាមៗ ឬការព្យួរគណនីរបស់អ្នកប្រើប្រាស់ ឬការចូលទៅគេហទំព័រដោយគ្មានការជូនដំណឹង នៅពេលដែល Khonnect.com យល់ឃើញថា អ្នកប្រើប្រាស់បានរំលោភបំពានលើបញ្ញត្តិ និងលក្ខខណ្ឌណាមួយ ឬបំពានច្បាប់ ឬបទបញ្ញត្តិណាមួយ និងចាត់វិធានការណ៍សមស្របតាមឆន្ទានុសិទ្ធិរបស់ Khonnect.com រួមបញ្ចូលទាំងការយកចេញនូវខ្លឹមសារដែលចាត់ទុកថាប្រមាថ ខុសច្បាប់ ឆាឆៅបង្អាក់ ឬមិនសមស្រប។ Khonnect.com មានឆន្ទានុសិទ្ធិក្នុងការសម្រេចចិត្តថាតើអ្នកប្រើប្រាស់ អ្នកទិញ ឬអ្នកលក់បានរំលោភបំពានបញ្ញត្តិ និងលក្ខខណ្ឌណាមួយឬទេ ហើយការសម្រេចចិត្តនេះជាការសម្រេចចិត្តចុងក្រោយ។

១១. ការកែប្រែក្នុងការចូលទៅក្នុងគេហទំព័រ

Khonnect.com រក្សាសិទ្ធិគ្រប់ពេលវេលា និងពីពេលមួយទៅពេលមួយក្នុងការកែប្រែ ការផ្លាស់ប្តូរ ពន្យារពេល មិនបន្ត ឬកម្រិត៖ (ក) ការចូលរបស់អ្នកប្រើប្រាស់ មិនថាបណ្តោះអាសន្ន​ឬអចិន្ត្រៃយ៍ ទៅកាន់គេហទំព័រនេះ (ឬផ្នែកណាមួយ) ឬ (ខ) ចំណែកទាំងមូល ឬចំណែកណាមួយនៃគេហទំព័រនេះ (និងសេវាកម្មដែលផ្តល់ឲ្យ) ដោយមាន ឬគ្មានការជូនដំណឹង។

១២. ច្បាប់គ្រប់គ្រង និងយុត្តាធិការ

១២.១ បញ្ញត្តិ និងលក្ខខណ្ឌ និងវិវាទណាមួយ ឬបញ្ហាដែលកើតឡើងពី ឬការប្រើប្រាស់គេហទំព័រនេះដោយចៃដន្យ ត្រូវគ្រប់គ្រងដោយ និងបកស្រាយដោយអនុលោមតាមច្បាប់ប្រទេសកម្ពុជា។

១២.២ វិវាទ​ ភាពចម្រូងចម្រាស់ ឬបណ្តឹងដែលកើតឡើងពី ឬទាក់ទងនឹងបញ្ញត្តិ និងលក្ខខណ្ឌ រួមទាំងសុពលភាព មោឃភាព ការរំលោភបំពាន ឬការបញ្ចប់ ត្រូវដោះស្រាយដោយមជ្ឈមណ្ឌលមជ្ឈត្តការអន្តរជាតិសិង្ហបុរី (“SIAC”) ដោយអនុលោមតាមបញ្ញតិ្តមជ្ឈត្តការរបស់ SIAC Rules នៅពេលបច្ចុប្បន្នជាធរមាន និងអាចធ្វើវិសោធនកម្មដោយប្រការដែលនៅសល់ពីនេះ៖

[សម្រេចចិត្ត] រក្សាមជ្ឈត្តការ SIAC (សិង្ហបុរី) របស់ BongThom.com — សូមពិចារណាមជ្ឈត្តការកម្ពុជា (ឧ. NCAC)។

  • ត្រូវមានមជ្ឈត្តករតែម្នាក់ ដែលត្រូវបានតែងតាំងដោយប្រធានរបស់ SIAC។

១៣. ការផ្លាស់ប្តូរបញ្ញត្តិផ្សេងៗ

១៣.១ Khonnect.com អាចផ្លាស់ប្តូរបញ្ញត្តិទាំងនេះគ្រប់ពេលវេលា។ ប្រសិនបើ​ Khonnect.com ផ្លាស់ ប្តូរបញ្ញតិ្តទាំងនេះ Khonnect.com នឹងធ្វើការជូនដំណឹងដោយផ្សាយបទបញ្ញត្តិដែលផ្លាស់ប្តូរនេះក្នុងគេហទំព័រនេះ។

១៣.២ អ្នកយល់ព្រមថាការធ្វើបែបនេះ Khonnect.com បានផ្តល់ការជូនដំណឹងគ្រប់គ្រាន់ក្នុងការផ្លាស់ប្តូរបញ្ញត្តិរបស់ខ្លួន។

សេចក្តីថ្លែងការណ៍ជាឯកជន

១. សេចក្តីថ្លែងការណ៍ជាឯកជន

ក្នុងពេលដែលប្រើប្រាស់គេហទំព័រ អ្នកប្រើប្រាស់គេហទំព័រនេះ (“អ្នកប្រើប្រាស់”) អាចត្រូវបានស្នើឲ្យបង្ហាញ ឬត្រូវបានសាកសួរដើម្បីផ្តល់ព័ត៌មាន និង/ឬ ទិន្នន័យផ្ទាល់ខ្លួន។ Khonnect.com នឹងធានាថាបុគ្គលិករបស់ខ្លួនគោរពតាមស្តង់ដានៃសុវត្ថិភាព ​និងការណ៍សម្ងាត់ឲ្យបានម៉ឺងម៉ាត់ ដោយគោរពទៅតាមព័ត៌មាន និងទិន្នន័យផ្ទាល់ខ្លួនដែលអ្នកប្រើប្រាស់បានដាក់ស្នើមកក្នុងគេហទំព័រ ហើយ Khonnect.com នឹងមិនបញ្ចេញព័ត៌មានណាមួយទៅនរណាម្នាក់ដោយគ្មានការយល់ព្រមជាមុនពីអ្នកប្រើប្រាស់ដែលពាក់ព័ន្ធក្នុងគេហទំព័រនេះទេ អនុលោមតាមបទបញ្ញត្តិនេះ។

អ្នកប្រើប្រាស់ត្រូវបានលើកទឹកចិត្តឲ្យអានសេចក្តីថ្លែងការណ៍ជាឯកជននេះដោយប្រុងប្រយ័ត្ន​ ដើម្បីយល់ច្បាស់ពីគោលការណ៍ និងការអនុវត្តរបស់ Khonnect.com ទាក់ទងនឹងប្រព្រឹត្តកម្មនៃព័ត៌មាន និងទិន្នន័យផ្ទាល់ខ្លួន ដែលផ្តល់ឲ្យដោយអ្នកប្រើប្រាស់ក្នុងគេហទំព័រនេះ។ បទបញ្ញត្តិនេះអាចនឹងធ្វើបច្ចុប្បន្នភាព កែប្រែ ផ្លាស់ប្តូរ និង/ឬធ្វើវិសោធនកម្មពីពេលមួយទៅពេលមួយទៀត តាមការយល់ឃើញថាចាំបាច់ និង/ឬ សមស្របពី Khonnect.com។

ការប្រើប្រាស់គេហទំព័រនេះ អ្នកប្រើប្រាស់ត្រូវ៖

  • យល់ព្រមឲ្យ Khonnect.com ប្រមូល ប្រើប្រាស់ និងបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ក្នុងគោលបំណងដូចដែលបានពិពណ៌នាខាងក្រោម
  • យល់ព្រមឲ្យ Khonnect.com បង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ទៅតតិយជនដែលជាអ្នកផ្តល់សេវាកម្ម ឬភា្នក់ងាររបស់ Khonnect.com (ទោះបីជាក្នុង ឬក្រៅប្រទេសកម្ពុជា) ក្នុងគោលបំណងដូចដែលបានពិពណ៌នាខាងក្រោម។

២. គោលបំណងក្នុងការប្រមូល និងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួន

នៅពេលដែលប្រើប្រាស់គេហទំព័រនេះ អ្នកប្រើប្រាស់អាចត្រូវបានស្នើឲ្យបង្ហាញ ឬត្រូវបានសាកសួរដើម្បីផ្តល់ព័ត៌មាន និង/ឬ ទិន្នន័យផ្ទាល់ខ្លួន។ ដើម្បីទទួលបានផលប្រយោជន៍ និងប្រើប្រាស់សេវាកម្មជាច្រើនដែលផ្តល់ឲ្យដោយគេហទំព័រនេះ វាជាការចាំបាច់សម្រាប់អ្នកប្រើប្រាស់ក្នុងការផ្តល់ព័ត៌មាន និង/ឬ ទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេទៅឲ្យ Khonnect.com ទោះបីជាអ្នកប្រើប្រាស់មិនមានកាតព្វកិច្ចផ្តល់ព័ត៌មាន និង/ឬទិន្នន័យ តាមការស្នើសុំក្នុងគេហទំព័រនេះ, Khonnect.com នឹងមិនអាច ផ្តល់នូវសេវាកម្មជាក់លាក់ណាមួយក្នុងគេហទំព័រនេះបានទេ ក្នុងករណីដែលអ្នកប្រើប្រាស់ខកខានក្នុងការអនុវត្តការផ្តល់ព័ត៌មានផ្ទាល់ខ្លួន។

គោលបំណងរបស់ Khonnect.com ក្នុងការប្រមូល និងប្រើប្រាស់ព័ត៌មាន និងទិន្នន័យក្នុងគេហទំព័រនេះ រួមបញ្ចូលទាំងតែមិនកម្រិតដល់ ចំនុចដូចខាងក្រោម៖

  • សម្រាប់ដំណើរការសេវាកម្មប្រចាំថ្ងៃដែលផ្តល់ឲ្យទៅអ្នកប្រើប្រាស់
  • ដើម្បីជួយអ្នកទិញក្នុងការស្វែងរកផលិតផល សេវាកម្ម ឬទំនិញដែលផ្តល់ឲ្យដោយអ្នកលក់ក្នុងគេហទំព័រនេះ និងជួយអ្នកលក់ក្នុងការភ្ជាប់ជាមួយអ្នកទិញដែលចាប់អារម្មណ៍លើផលិតផល សេវាកម្ម និងទំនិញយ៉ាងទូលំទូលាយ និង
  • សម្រាប់គោលបំណងដទៃទៀតជាជាងការបញ្ជាក់ខាងលើ ដែលពាក់ព័ន្ធនឹងបញ្ញត្តិរបស់ Khonnect.com និង/ឬ សាខារបស់ខ្លួន ផលិតផល និង/ឬ សេវាកម្មរបស់ពួកគេ តាមការយល់ឃើញថាសមស្របរបស់ Khonnect.com។

៣. ការប្រមូលទិន្នន័យផ្ទាល់ខ្លួន

Khonnect.com អាចនឹងប្រមូលព័ត៌មាន និង/ឬ ទិន្នន័យផ្ទាល់ខ្លួនអំពីអ្នកប្រើប្រាស់ ដូចជា ឈ្មោះរបស់ពួកគាត់ អាសយដ្ឋាន អាសយដ្ឋានអ៊ីម៉ែល លេខទូរស័ព្ទ អាយុ ភេទ និងថ្ងៃខែឆ្នាំកំណើត ដែលមិនមានដាក់ផ្សាយជាសាធារណៈ។

[បានផ្លាស់ប្តូរ] បានដក «កម្រិតការអប់រំ និងបទពិសោធន៍ការងារ» ចេញ (Khonnect.com មិនប្រមូលទិន្នន័យការងារ/ប្រវត្តិរូបទេ)។

មានតែបុគ្គលិកដែលបានប្រគល់សិទ្ធិរបស់ Khonnect.com ទេ ដែលត្រូវបានអនុញ្ញាតឲ្យចូលទៅកាន់ព័ត៌មាន និងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ហើយ Khonnect.com មិនត្រូវបញ្ចេញព័ត៌មានផ្ទាល់ខ្លួន និងទិន្នន័យនេះ ទៅតតិយជនដើម្បីរក្សាទុក លើកលែងតែក្នុងកាលៈទេសៈដែលបានកត់ទុកនៅក្នុងចំណុចបន្តទៀត “ការបង្ហាញ ឬការផ្ទេរទិន្នន័យ”។

៤. ការបង្ហាញ ឬការផ្ទេរទិន្នន័យ

Khonnect.com យល់ព្រមក្នុងការអនុវត្តជំហានផ្សេងៗ ដើម្បីរក្សាទុកព័ត៌មាន និងទិន្នន័យផ្ទាល់ខ្លួន របស់អ្នកប្រើប្រាស់ជាការសម្ងាត់ និង/ឬអាថ៌កំបាំង ដូចខាងក្រោម។ ជាទូទៅ Khonnect.com នឹងបង្ហាញ និង/ឬផ្ទេរព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ និង/ឬទិន្នន័យរបស់អ្នកប្រើប្រាស់ទៅបុគ្គលិករបស់ Khonnect.com ក្នុងគោលបំណងផ្តល់សេវាកម្មទៅអ្នកប្រើប្រាស់ និងអ្នកលក់ដែលបានធ្វើសំណើសុំជាក់លាក់សម្រាប់ព័ត៌មាន និង/ឬ ទិន្នន័យរបស់អ្នកប្រើប្រាស់ដោយមានការយល់ព្រមជាមុនពីអ្នកប្រើប្រាស់។ ទោះបីជាយ៉ាងណា Khonnect.com នឹងអាចបង្ហាញ និង/ឬ ផ្ទេរព័ត៌មានទាំងនេះ និង/ឬទិន្នន័យ ទៅតតិយជនក្នុងកាលៈទេសៈដូចខាងក្រោម៖

  • នៅពេលដែលព័ត៌មាន និង/ឬទិន្នន័យត្រូវបានបង្ហាញ និង/ឬត្រូវបានផ្ទេរទៅអ្នកផ្គត់ផ្គង់ទីបី ឬអ្នកផ្តល់សេវាកម្មក្រៅដែលត្រូវបានផ្តល់សិទ្ធិឲ្យប្រើប្រាស់ព័ត៌មាន និង/ឬទិន្នន័យនេះ និងអ្នកដែលនឹងសម្របសម្រួលសេវាកម្មក្នុងគេហទំព័រនេះ ក្រោមកាតព្វកិច្ចជាការសម្ងាត់
  • នៅពេលដែលព័ត៌មាន និង/ឬទិន្នន័យ ត្រូវបានបង្ហាញ និង/ឬត្រូវបានផ្ទេរទៅភ្នាក់ងារដទៃទៀត សាខា ឬសមាគមរបស់ Khonnect.com ដែលត្រូវបានផ្តល់សិទ្ធិដោយ Khonnect.com ក្នុងការប្រើប្រាស់ព័ត៌មាន​ និង/ឬទិន្នន័យ
  • នៅពេលដែល Khonnect.com ត្រូវការការពារ និងទប់ស្កាត់សិទ្ធិ និងទ្រព្យសម្បត្តិរបស់ខ្លួន
  • នៅពេលដែល Khonnect.com គិតថាចាំបាច់ក្នុងការធ្វើដូច្នេះ ដើម្បីគោរពតាមច្បាប់ជាធរមាន និងបទបញ្ញត្តិផ្សេងៗ
  • នៅពេលដែល Khonnect.com គិតថាចាំបាច់ដើម្បីរក្សា និងធ្វើឲ្យសេវាកម្មប្រសើរឡើងក្នុងគេហទំព័រនេះ។

ក្នុងការប្រើប្រាស់គេហទំព័រនេះ អ្នកប្រើប្រាស់ត្រូវបានសន្មតថាបានយល់ស្រប យល់ព្រម និងផ្តល់សិទ្ធិឲ្យ Khonnect.com ក្នុងការបង្ហាញ និង/ឬផ្ទេរព័ត៌មានផ្ទាល់ខ្លួន និងទិន្នន័យរបស់ពួកគេក្រោម កាលៈទេសៈដែលបានចែងខាងលើ។

៥. ប្រវត្តិរូបគណនី Khonnect.com

[បានផ្លាស់ប្តូរ] ប្រវត្តិរូបបែប CV របស់ BongThom.com ត្រូវបានប្តូរជាប្រវត្តិរូបគណនីទិញ-លក់របស់ Khonnect.com (គ្មាន CV/ការងារ)។

Khonnect.com ផ្តល់ឲ្យអ្នកប្រើប្រាស់ទាំងអស់នូវជម្រើសក្នុងការបង្កើតប្រវត្តិរូបគណនីផ្ទាល់ខ្លួន ឬអាជីវកម្ម (“ប្រវត្តិរូបគណនី”)។ ប្រវត្តិរូបគណនីនេះអាចប្រើប្រាស់ដើម្បីដាក់ការផ្សាយពាណិជ្ជកម្មក្នុងនាមជាអ្នកលក់ ឬដើម្បីរក្សាទុក និងសាកសួរអំពីផលិតផល សេវាកម្ម ឬទំនិញ ក្នុងនាមជាអ្នកទិញ។ ប្រវត្តិរូបគណនីអាចបញ្ចូលព័ត៌មានផ្ទាល់ខ្លួន ដូចជាឈ្មោះ និងព័ត៌មានទំនាក់ទំនងរបស់អ្នក។

នៅពេលដែលអ្នកបានឆ្លើយតបទៅនឹងការផ្សាយពាណិជ្ជកម្មដែលដាក់ដោយអ្នកលក់ ឬអ្នកបានសាកសួរអំពីផលិតផល សេវាកម្ម ឬទំនិញ ដោយផ្ទាល់នៅក្នុងគេហទំព័រ ដោយប្រើប្រាស់ប្រវត្តិរូបគណនីរបស់អ្នក នោះអ្នកលក់នោះនឹងអាចចូលមើលទិន្នន័យដែលអ្នកជ្រើសរើសចែករំលែក រួមទាំងព័ត៌មានទំនាក់ទំនងរបស់អ្នក។

នៅពេលដែលអ្នកបង្កើតប្រវត្តិរូបគណនីនៅក្នុងគេហទំព័រ អ្នកយល់ព្រមថាទិន្នន័យដែលអ្នកចែករំលែកអាចត្រូវបានពិនិត្យមើល និង/ឬចូលមើលដោយអ្នកទិញ និងអ្នកលក់ដែលអ្នកមានទំនាក់ទំនងជាមួយ ដែលអាចនាំឲ្យមានការផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកទៅសមាជិកផ្សេងទៀតនៃក្រុមរៀងៗខ្លួន។ ការប្រើប្រាស់ព័ត៌មានរបស់អ្នក (ផ្ទាល់ខ្លួន ឬផ្សេងពីនេះ) ដោយអ្នកទិញ និងអ្នកលក់ទាំងនេះ មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Khonnect.com ហើយយើងមិនអាចទទួលខុសត្រូវចំពោះការប្រព្រឹត្តរបស់បុគ្គល និងក្រុមហ៊ុនទាំងនេះទេ។

៧. សុវត្ថិភាព

សុវត្ថិភាពនៃព័ត៌មានផ្ទាល់ខ្លួន និងទិន្នន័យរបស់អ្នកប្រើប្រាស់គឺមានសារៈសំខាន់ណាស់សម្រាប់ Khonnect.com Khonnect.com តែងតែខិតខំធានាថាព័ត៌មានផ្ទាល់ខ្លួន​និងទិន្នន័យរបស់អ្នកប្រើប្រាស់ត្រូវបានការពារប្រឆាំងនឹងការចូលមើលខុសច្បាប់។ Khonnect.com បានអនុវត្តវិធានការណ៍អេឡិច ត្រូនិចសមស្រប និងវិធានការណ៍ការគ្រប់គ្រង ដើម្បីការពារ និងធានានូវព័ត៌មានផ្ទាល់ខ្លួន និងទិន្នន័យរបស់អ្នកប្រើប្រាស់។

អ្នកប្រើប្រាស់ត្រូវបានក្រើនរំលឹកថា គ្មានវិធីសាស្ត្របញ្ជូនក្នុងអ៊ីនធើណេត ឬវិធីសាស្ត្ររក្សាទុកទិន្នន័យអេឡិចត្រូនិកត្រូវបានធានាថាមានសុវត្ថិភាព ១០០%ទេ។ ដូច្នេះ ក្នុងអំឡុងពេលដែល Khonnect.com ខិតខំការពារព័ត៌មានផ្ទាល់ខ្លួន ​និងទិន្នន័យរបស់អ្នកប្រើប្រាស់ប្រឆាំងនឹងការចូលមើលខុសច្បាប់ Khonnect.com មិនធានាសុវត្ថិភាពរបស់ខ្លួនដាច់ខាតនោះទេ។

៨. ការរក្សាទុកទិន្នន័យផ្ទាល់ខ្លួន

នៅពេល Khonnect.com បានទទួលព័ត៌មានផ្ទាល់ខ្លួន និង/ឬទិន្នន័យរបស់អ្នកប្រើប្រាស់ ព័ត៌មានផ្ទាល់ខ្លួន និង/ឬទិន្នន័យនេះនឹងរក្សាទុកដោយសុវត្ថិភាពនៅក្នុងប្រព័ន្ធរបស់ Khonnect.com ក្នុងគោលបំណងគ្រប់គ្រង ធានាសុវត្ថិភាព និងរក្សាសេវាកម្ម ដែលផ្តល់ដោយ Khonnect.com